ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 8:1 - Khmer Christian Bible

ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ នោះ​មាន​សភាព​ស្ងាត់ស្ងៀម​នៅ​ស្ថានសួគ៌​ ប្រហែល​កន្លះ​ម៉ោង​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​កូនចៀម​បក​ត្រា​ទីប្រាំពីរ​ចេញ មាន​ភាពស្ងៀមស្ងាត់​នៅ​ស្ថានសួគ៌​ប្រមាណជា​កន្លះម៉ោង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ នៅ​ស្ថាន‌សួគ៌​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ‌ពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថាន‌សួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង

សូមមើលជំពូក

អាល់គីតាប

ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​ពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង

សូមមើលជំពូក



វិវរណៈ 8:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​ដាក់​អ្នក​យាម​ឲ្យ​យាម​ផ្នូរ​ និង​បាន​បោះ​ត្រា​នៅលើ​ថ្ម​បិទ​ផ្នូរ​នោះ​ទៀត​ផង។​


បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​


អ្នក​ទាំង​នោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖​ «ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​ និង​បក​ត្រា​នៅ​លើ​សៀវភៅ​នេះ​ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ ដោយសារ​ឈាម​របស់​ព្រះអង្គ​


ពេល​កូនចៀម​បក​ត្រា​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​ នោះ​ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ឮ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ និយាយ​ដូច​ជា​សំឡេង​ផ្គរលាន់​ថា‍៖​ «ចូរ​មក!»​


ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ ខ្ញុំ​ក៏​ឃើញ​ថា​ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ដួង​អាទិត្យ​ត្រលប់​ជា​ងងឹត​ដូច​ជា​ក្រណាត់​ធ្វើ​ពី​រោម​ពណ៌​ខ្មៅ​ ហើយ​លោកខែ​ទាំង​មូល​ក៏​ត្រលប់​ដូច​ជា​ឈាម​


ពេល​កូនចៀម​បក​ត្រា​ទីពីរ​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីពីរ​និយាយ​ថា៖​ «ចូរ​មក!»​


ពេល​កូនចៀម​បក​ត្រា​ទីបី​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីបី​និយាយ​ថា៖​ «ចូរ​មក!»​ ខ្ញុំ​ក៏​ឃើញ​សេះ​ខ្មៅ​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ជញ្ជីង​មួយ​នៅ​ក្នុង​ដៃ​


ពេល​កូនចៀម​បក​ត្រា​ទីបួន​ នោះ​ខ្ញុំ​បាន‍​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖​ «ចូរ​មក!»​


ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោម​កន្លែង​ថ្វាយ​តង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​ដែល​ពួកគេ​បាន​ប្រកាន់​យក​