កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។
វិវរណៈ 22:15 - Khmer Christian Bible នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។ ព្រះគម្ពីរខ្មែរសាកល រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។ អាល់គីតាប រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! |
កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។
ឯមនុស្សនៃនគរនោះ នឹងត្រូវបោះទៅខាងក្រៅ ក្នុងសេចក្ដីងងឹតដែលមានតែការទ្រហោយំ និងការសង្កៀតធ្មេញនៅទីនោះ»។
តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយ បានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ
ដ្បិតដោយព្រោះតែអំពើទាំងនោះហើយ បានជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើពួកកូនដែលមិនស្ដាប់បង្គាប់
មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ
ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀត ហើយសំឡេងកូនកំលោះ និងកូនក្រមុំនឹងលែងមានឮនៅក្នុងអ្នកទៀតដែរ ដ្បិតពួកឈ្មួញរបស់អ្នក គឺជាអ្នកធំនៅលើផែនដី ហើយជនជាតិទាំងអស់បានវង្វេងដោយសារមន្ដអាគមរបស់អ្នក
ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។
ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។