ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម
វិវរណៈ 22:14 - Khmer Christian Bible មានពរហើយអស់អ្នកដែលបោកគក់អាវវែងរបស់ខ្លួន ដើម្បីឲ្យគេមានសិទ្ធិលើដើមជីវិត និងឲ្យបានចូលក្នុងក្រុងតាមទ្វារ។ ព្រះគម្ពីរខ្មែរសាកល “មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ អាល់គីតាប អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។ |
ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
លោកយ៉ាកុបបានឲ្យអណ្ដូងនេះមកយើង ហើយលោកផ្ទាល់ និងកូនចៅ ព្រមទាំងហ្វូងសត្វរបស់លោក ក៏បានផឹកពីអណ្តូងនេះដែរ ចុះលោកវិញ តើធំជាងលោកយ៉ាកុបជាដូនតារបស់យើងឬ?»
ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់
ប៉ុន្ដែចូរប្រយ័ត្នក្រែងលោ សិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ
តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយបញ្ញត្ដិរបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារដប់ពីរ ហើយនៅទ្វារទាំងនោះមានទេវតាដប់ពីររូប រួចនៅលើទ្វារទាំងនោះមានសរសេរឈ្មោះដែលជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់ពួកកូនចៅអ៊ីស្រាអែល។
ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។
មកតាមបណ្ដោយផ្លូវនៃក្រុងនោះ គឺចំកណ្ដាលផ្លូវ ហើយនៅសងខាងទន្លេមានដើមជីវិតដែលមានផ្លែដប់ពីរ គឺឲ្យផលរៀងរាល់ខែ រីឯស្លឹករបស់ដើមឈើនោះសម្រាប់ប្រោសជនជាតិទាំងឡាយឲ្យបានជា។
មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។
នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។