ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។
វិវរណៈ 22:13 - Khmer Christian Bible យើងជាអាលផា និងជាអូមេកា គឺជាមុនគេ និងជាក្រោយគេ ហើយជាដើមដំបូង និងជាចុងបំផុត»។ ព្រះគម្ពីរខ្មែរសាកល យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើម និងជាចុង ជាដើមដំបូង និងជាទីបញ្ចប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជាអាលផា និងអូមេកា គឺមុនគេ ហើយក្រោយគេ ជាដើមដំបូង ហើយជាចុងបង្អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញជាអាលផា នឹងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង អាល់គីតាប យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ |
ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។
បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
ពេលខ្ញុំឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោក ដូចជាមនុស្សស្លាប់ ប៉ុន្ដែលោកបានដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖ «កុំខ្លាចអី! យើងជាមុនគេ និងជាក្រោយគេ
ព្រះអម្ចាស់ដ៏ជាព្រះដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិត ដោយឥតគិតថ្លៃ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា