ហើយចូរយកសេចក្ដីសង្គ្រោះជាមួក និងយកដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
វិវរណៈ 2:16 - Khmer Christian Bible ដូច្នេះ ចូរប្រែចិត្ដ បើមិនដូច្នោះទេ យើងនឹងមកឯអ្នកយ៉ាងឆាប់ ហើយច្បាំងនឹងពួកគេដោយដាវដែលចេញពីមាត់របស់យើង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរកែប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមករកអ្នកភ្លាម ហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរប្រែចិត្តចុះ បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗ ហើយច្បាំងនឹងគេ ដោយដាវដែលចេញពីមាត់របស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ អាល់គីតាប ដូច្នេះ ចូរកែប្រែចិត្ដគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។ |
ហើយចូរយកសេចក្ដីសង្គ្រោះជាមួក និងយកដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
ទើបអាប្រឆាំងច្បាប់នោះលេចមក ហើយព្រះអម្ចាស់យេស៊ូនឹងសម្លាប់វាដោយខ្យល់ពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងធ្វើឲ្យវាវិនាសដោយរស្មីនៃការយាងមករបស់ព្រះអង្គ
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។
មនុស្សត្រូវខ្លោចដោយសារកំដៅយ៉ាងខ្លាំង នោះពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយក៏មិនបានប្រែចិត្ដដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គដែរ។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
ហើយអ្នកឯទៀតក៏ត្រូវស្លាប់ដោយសារដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ។ សត្វស្លាបទាំងអស់ក៏ឆ្អែតស្កប់ស្កល់ដោយសារសាច់ពួកអ្នកទាំងនោះ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាឋ ព្រះអង្គដែលមានដាវមុខពីរដ៏មុតឋ មានបន្ទូលដូច្នេះថា
ដូច្នេះចូរនឹកចាំពីកន្លែងដែលអ្នកបានធ្លាក់ចុះ រួចប្រែចិត្ដ ហើយប្រព្រឹត្ដអំពើដែលអ្នកបានប្រព្រឹត្ដកាលពីដើមនោះវិញ បើមិនដូច្នេះទេ យើងនឹងមកឯអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ដ។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖ «មែនហើយ យើងនឹងមកយ៉ាងឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក។
មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។
យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្ដសង្វាត ហើយប្រែចិត្ដចុះ។