ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
វិវរណៈ 19:4 - Khmer Christian Bible នោះពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់លើបល្ល័ង្ក ទាំងនិយាយថា៖ «អាម៉ែន ហាលេលូយ៉ា!» ព្រះគម្ពីរខ្មែរសាកល ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ “អាម៉ែន! ហាលេលូយ៉ា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចាស់ទុំទាំង២៤នាក់ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់លើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា អាល់គីតាប ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។ |
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលារហូតដល់អស់កល្ប»៕
សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង!
ពេលនោះសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឮដូចជាសំឡេងយ៉ាងខ្លាំងរបស់មនុស្សជាច្រើននៅស្ថានសួគ៌បន្លឺឡើងថា៖ «ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងអំណាចជារបស់ព្រះជាម្ចាស់នៃយើង
ខ្ញុំបានឮសំឡេងដូចជាសំឡេងរបស់មនុស្សជាច្រើន ហើយដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង បន្លឺឡើងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់បានសោយរាជ្យហើយ
រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។