តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
វិវរណៈ 18:3 - Khmer Christian Bible ពីព្រោះជនជាតិទាំងឡាយបានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ក្រុងនោះ ពួកស្ដេចនៅលើផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយក្រុងនោះ ហើយពួកឈ្មួញនៅលើផែនដីក៏ត្រលប់ជាមានបានដោយសារសេចក្ដីស្រើបស្រាលដ៏លើសលប់របស់ក្រុងនោះ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រជាជាតិទាំងអស់បានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង បណ្ដាឈ្មួញនៃផែនដីបានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែការរស់នៅក្នុងអបាយមុខដ៏ហួសហេតុរបស់នាង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា ។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបាន ក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។ អាល់គីតាប ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែអំណាចនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។ |
តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត
មានទេវតាមួយរូបទៀត ជាទេវតាទីពីរបានមកតាមក្រោយ រួចបន្លឺឡើងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
ពួកស្ដេចនៅផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយពួកអ្នកដែលរស់នៅលើផែនដីបានស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង»។
ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!
ពន្លឺចង្កៀងនឹងលែងភ្លឺនៅក្នុងអ្នកទៀត ហើយសំឡេងកូនកំលោះ និងកូនក្រមុំនឹងលែងមានឮនៅក្នុងអ្នកទៀតដែរ ដ្បិតពួកឈ្មួញរបស់អ្នក គឺជាអ្នកធំនៅលើផែនដី ហើយជនជាតិទាំងអស់បានវង្វេងដោយសារមន្ដអាគមរបស់អ្នក
ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅដោយស្រើបស្រាលជាយ៉ាងណា ចូរប្រគល់ការឈឺចាប់ និងទុក្ខព្រួយដល់ក្រុងនោះជាយ៉ាងនោះចុះ ដ្បិតក្រុងនោះគិតនៅក្នុងចិត្ដថា៖ «ខ្ញុំអង្គុយជាមហាក្សត្រិយានី ខ្ញុំមិនមែនជាស្រ្ដីមេម៉ាយទេ ហើយខ្ញុំក៏មិនជួបទុក្ខព្រួយឡើយ»។
ពួកស្ដេចនៅលើផែនដីដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅយ៉ាងស្រើបស្រាលជាមួយក្រុងនោះនឹងទ្រហោយំ ហើយទួញសោក ពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ។