ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋាន ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាសពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។
វិវរណៈ 18:16 - Khmer Christian Bible ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំអើយ! អ្នកបានស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទុំ ទាំងតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ព្រះគម្ពីរខ្មែរសាកល ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំដែលដណ្ដប់ដោយក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងគជ់អើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលថា «វេទនាហើយ! វេទនាហើយ! ដ្បិតទីក្រុងដ៏ធំដែលបានស្លៀកពាក់សំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតែងខ្លួនដោយមាស និងត្បូងមានតម្លៃ ហើយកែវមុក្តា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាស ត្បូង និងពេជ្រតុបតែងខ្លួន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ នឹងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស នឹងត្បូងមានដំឡៃ ហើយកែវមុក្តាផង អាល់គីតាប គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និងពេជ្រតុបតែងខ្លួន! |
ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋាន ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាសពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។
ស្រ្ដីស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមទុំ ហើយតុបតែងដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយនៅក្នុងដៃដែលពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង
ហើយពេលឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងឆេះនោះ ពួកគេក៏ស្រែកឡើងថា៖ «តើមានក្រុងណាដូចជាក្រុងដ៏ធំនេះ?»
ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង!