ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
វិវរណៈ 12:15 - Khmer Christian Bible ពស់នោះបានព្រួសទឹកចេញពីមាត់របស់វាមកដូចជាទន្លេតាមពីក្រោយស្រ្ដីនោះ ដើម្បីធ្វើឲ្យនាងរសាត់ទៅតាមទឹកជំនន់។ ព្រះគម្ពីរខ្មែរសាកល ពស់នោះបានព្រួសទឹកចេញពីមាត់របស់វា ដូចជាទន្លេតាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងទៅតាមទឹកជំនន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ អាល់គីតាប ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេតាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ |
ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
ប៉ុន្ដែ ផែនដីបានជួយស្រ្ដីនោះ គឺផែនដីបានហាមាត់ ហើយលេបទន្លេដែលនាគនោះបានព្រួសចេញពីមាត់វាមក។
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
ទេវតានោះក៏និយាយមកកាន់ខ្ញុំទៀតថា៖ «ទឹកដែលអ្នកបានឃើញ ហើយជាកន្លែងដែលស្រ្ដីពេស្យាបានអង្គុយនោះ គឺជាប្រជាជន បណ្ដាជន ជនជាតិ និងភាសាទាំងឡាយ។
ទេវតានោះក៏ចាប់នាគនោះ គឺជាពស់ពីបុរាណដែលជាមេអារក្សផង និងជាសាតាំងផង ហើយចងវាទុករយៈពេលមួយពាន់ឆ្នាំ