ស្រ្ដីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាងដើម្បីចិញ្ចឹមនាងនៅទីនោះរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
វិវរណៈ 12:14 - Khmer Christian Bible ប៉ុន្ដែស្រ្ដីនោះបានទទួលស្លាបពីររបស់សត្វឥន្ទ្រីដ៏ធំ ដើម្បីឲ្យនាងអាចហើរទៅឯទីរហោឋាន ជាកន្លែងរបស់នាងដែលនាងនឹងទទួលបានការចិញ្ចឹមក្នុងរយៈពេល មួយឆ្នាំ ពីរឆ្នាំ និងកន្លះឆ្នាំ ផុតពីមុខសត្វពស់នោះ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានស្លាបពីររបស់ឥន្ទ្រីដ៏ធំ បានប្រទានដល់ស្ត្រីនោះ ដើម្បីឲ្យនាងបានហើរទៅឆ្ងាយពីមុខសត្វពស់នោះ ទៅកន្លែងរបស់នាងក្នុងទីរហោស្ថាន ទីនោះជាកន្លែងដែលនាងត្រូវបានចិញ្ចឹមក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ អាល់គីតាប នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ អុលឡោះនឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។ |
ស្រ្ដីនោះបានរត់គេចទៅឯទីរហោឋាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យនាងដើម្បីចិញ្ចឹមនាងនៅទីនោះរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
ទេវតាក៏នាំខ្ញុំចូលទៅក្នុងទីរហោឋាន ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ ហើយខ្ញុំឃើញស្រ្ដីម្នាក់អង្គុយនៅលើសត្វសាហាវមួយសម្បុរក្រហមទុំ វាមានឈ្មោះជាពាក្យប្រមាថព្រះជាម្ចាស់នៅពាសពេញខ្លួន ហើយមានក្បាលប្រាំពីរ និងស្នែងដប់។