ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:57 - Khmer Christian Bible

ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាមផ្លូវ មាន​ម្នាក់​ទូល​ព្រះយេស៊ូវ​ថា៖ “​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ទៅ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​កំពុង​ទៅ​តាម​ផ្លូវ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ទៅ​តាម​ព្រះ‌អង្គ ទោះ​បើ​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ

សូមមើលជំពូក

អាល់គីតាប

កាល​អ៊ីសា​កំពុង​ដើរ​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​សុខ​ចិត្ដ​ទៅ​តាម​លោក​ម្ចាស់ ទោះ​បី​លោក​ម្ចាស់​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក



លូកា 9:57
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជិត​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​ទៅ​ស្ថានសួគ៌​ ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។​


ដ្បិត​កូន​មនុស្ស​មិន​បាន​មក​ដើម្បី​បំផ្លាញ​ជីវិត​មនុស្ស​ទេ​ គឺ​ដើម្បី​សង្គ្រោះ​ពួកគេ​វិញ»]​ រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។​


លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​