នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់»
លូកា 6:18 - Khmer Christian Bible គឺមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏បានជា ព្រះគម្ពីរខ្មែរសាកល ពួកគេមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីរោគាផ្សេងៗរបស់ពួកគេ។ អ្នកទាំងនោះដែលត្រូវវិញ្ញាណអសោចធ្វើទុក្ខ ក៏ត្រូវបានប្រោសឲ្យជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំគ្នាស្តាប់ព្រះអង្គ ហើយដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ ឯអស់អ្នកដែលមានវិញ្ញាណអាក្រក់ធ្វើទុក្ខក៏បានជាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានមនុស្សអារក្សអសោចិ៍ចូលបានជាដែរ អាល់គីតាប គេនាំគ្នាមកស្ដាប់អ៊ីសា និងសូមអ៊ីសាប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានអ៊ីព្លេសនៅក្នុងខ្លួន ក៏បានជាដែរ។ |
នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់»
ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្ដាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់
កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន
ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។
ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។