Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:16 - Khmer Christian Bible

16 ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 មួយវិញទៀត មាន​ហ្វូងមនុស្ស​ពី​ទីក្រុង​នានា​នៅ​ជុំវិញ​យេរូសាឡិម​មកផ្ដុំគ្នា យក​អ្នកជំងឺ និង​អ្នក​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ​មក ហើយ​អ្នកទាំងនោះ​ក៏​ត្រូវបាន​ប្រោសឲ្យជា​ទាំងអស់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​យក​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូលមក​ជាមួយ ហើយ​គេ​បាន​ជាទាំងអស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​អ៊ីព្លេស​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




កិច្ចការ 5:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់​បោក​ពួក​តារាវិទូ​ ក៏​ខឹង​យ៉ាង​ខ្លាំង​ រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុស​ទាំងអស់​ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​ ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​ និង​នៅ​ក្បែរ​ភូមិ​នោះ​ យោង​តាម​ពេល​វេលា​ដែល​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​តារាវិទូ។​


កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


នៅ​ល្ងាច​នោះ​ គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ​បន្ទូល​ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា​


នៅ​ថ្ងៃ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​ មាន​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​ និង​ស្រុក​យូដា​ ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅ​ទីនោះ​ ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យ​ជា​


គឺ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា​


ប៉ុន្ដែ​ពេល​បណ្ដាជន​បាន​ដឹង​ ក៏​ទៅតាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោស​ឲ្យ​ជា​ឲ្យ​បាន​ជា​ដែរ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​


ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​


ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​សែង​ពួក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ​ ហើយ​ផ្ដេក​អ្នក​ជំងឺ​ទាំង​នោះ​នៅ​លើ​គ្រែ​ស្នែង​ និង​កន្ទេល​ ដើម្បី​ពេល​លោក​ពេត្រុស​ដើរ​កាត់​ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​


រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​


​ម្នាក់ទៀត​ទទួល​បាន​ជំនឿ​ ហើយ​ម្នាក់​ទៀត​ទទួល​បាន​អំណោយ​ទាន​ប្រោស​ឲ្យ​ជា​តាមរយៈ​ព្រះវិញ្ញាណ​ដដែល​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម