កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
លូកា 6:12 - Khmer Christian Bible នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេលពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ព្រះអង្គអធិស្ឋានពេញមួយយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ អាល់គីតាប នៅគ្រានោះ អ៊ីសាឡើងទៅលើភ្នំដើម្បីទូរអ។ អ៊ីសាទូរអាពេញមួយយប់។ |
កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ
បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ
ពួកគេមានកំហឹងពោរពេញ និងបាននិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើចំពោះព្រះយេស៊ូបាន។
កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន
នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?»
ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
ពេលព្រះអង្គកំពុងអធិស្ឋាន ព្រះភក្ដ្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ អាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង
ដូច្នេះព្រះយេស៊ូក៏យាងឡើងទៅលើភ្នំ ហើយបានគង់នៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ។
ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ
កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។