ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
លូកា 5:4 - Khmer Christian Bible ពេលព្រះអង្គឈប់បង្រៀនហើយ ក៏មានបន្ទូលទៅលោកស៊ីម៉ូនថា៖ «ចូរអុំទូកចេញទៅទឹកជ្រៅ ហើយទម្លាក់អួនរបស់អ្នកនេសាទចុះ»។ ព្រះគម្ពីរខ្មែរសាកល នៅពេលបង្រៀនចប់ហើយ ព្រះអង្គក៏មានបន្ទូលនឹងស៊ីម៉ូនថា៖“ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ អាល់គីតាប លុះអ៊ីសាបង្រៀនគេចប់ហើយ គាត់មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ |
ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។
ដូច្នេះព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបចាប់ត្រីបាន!» ដូច្នេះពួកគេក៏ធ្វើតាម ប៉ុន្ដែទាញមកវិញមិនរួចទេ ព្រោះជាប់ត្រីច្រើនពេក។