Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:4 - ព្រះគម្ពីរខ្មែរសាកល

4 នៅពេល​បង្រៀន​ចប់​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖“ចូរ​ចេញទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់ត្រី​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លុះ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លុះ​អ៊ីសា​បង្រៀន​គេ​ចប់​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។

សូមមើលជំពូក ចម្លង




លូកា 5:4
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕


ស៊ីម៉ូន​ទូល​តប​ថា៖ “លោកគ្រូ យើងខ្ញុំ​បាន​ធ្វើការនឿយហត់​ពេញ​មួយ​យប់ ចាប់​មិន​បាន​អ្វីសោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់លោក”។


ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទម្លាក់​អួន​ទៅ​ខាងស្ដាំ​ទូក នោះ​នឹង​បាន​ត្រី”។ ពួកគេ​ក៏​ទម្លាក់​អួន ប៉ុន្តែ​ទាញ​វា​មិន​រួច​ទេ ដោយសារតែ​ចំនួន​ត្រី​ច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម