អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
លូកា 5:19 - Khmer Christian Bible ប៉ុន្ដែដោយសារមានមនុស្សច្រើនកកកុញពេក ពួកគេរកមិនឃើញផ្លូវដែលអាចឲ្យពួកគេនាំគាត់ទៅបានសោះ ក៏ឡើងទៅលើរើដំបូលឥដ្ឋ ហើយសម្រូតគាត់ចុះជាមួយគ្រែស្នែងតាមប្រហោងនោះចំកណ្ដាលចំណោមមនុស្សនៅពីមុខព្រះយេស៊ូ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេរកវិធីនាំគាត់ចូលទៅមិនបានទេ ដោយសារតែហ្វូងមនុស្ស។ ពួកគេក៏ឡើងទៅលើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែតាមក្បឿងដំបូល ចំកណ្ដាលចំណោម នៅពីមុខព្រះយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគេរកផ្លូវនាំគាត់ចូលពុំបានសោះ ដោយព្រោះមហាជន។ គេក៏ឡើងទៅលើ រើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែស្នែង ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល អាល់គីតាប ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតអ៊ីសាបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខអ៊ីសា។ |
អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។
ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូលចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សំរូតមនុស្សស្លាប់ដៃជើងដែលកំពុងដេកលើកន្ទេលនោះចុះ