ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
លូកា 4:43 - Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ជាការចាំបាច់ណាស់សម្រាប់ខ្ញុំដែលត្រូវប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃទៀតដែរ ដ្បិតព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមកដើម្បីការនេះឯង» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំត្រូវតែប្រកាសដំណឹងល្អនៃអាណាចក្ររបស់ព្រះដល់ទីក្រុងឯទៀតៗដែរ ដ្បិតខ្ញុំត្រូវបានចាត់ឲ្យមក ដើម្បីការនេះឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ ដល់ក្រុងឯទៀតៗដែរ ដ្បិតព្រះវរបិតាបានចាត់ខ្ញុំឲ្យមកសម្រាប់គោលបំណងនេះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក អាល់គីតាប ប៉ុន្តែ អ៊ីសាប្រាប់ទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អអំពីនគររបស់អុលឡោះទៅក្រុងឯទៀតៗដែរ ដ្បិតអុលឡោះបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។ |
ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ
ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
ដ្បិតយើងត្រូវបំពេញកិច្ចការរបស់ព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដល់ពេលយប់គ្មាននរណាអាចធ្វើការបានទៀតទេ។
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង