លូកា 24:3 - Khmer Christian Bible ពេលពួកគេចូលទៅ មិនបានឃើញសពព្រះអម្ចាស់យេស៊ូទេ ព្រះគម្ពីរខ្មែរសាកល ពួកនាងបានចូលទៅ ប៉ុន្តែមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពេលចូលទៅដល់ គេមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ អាល់គីតាប នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញសពរបស់អ៊ីសាជាអម្ចាស់ទេ។ |
មិនបានឃើញសពលោកទេ ពួកគេបានមកប្រាប់ទៀតថា បានឃើញពួកទេវតាលេចមកប្រាប់ថា លោកនៅរស់ទេ។
កាលបានឃើញស្ដ្រីនោះ ព្រះអម្ចាស់មានសេចក្ដីអាណិតអាសូរដល់នាង ក៏មានបន្ទូលទៅនាងថា៖ «ឈប់យំសោកទៀតទៅ»
ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ