ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។
លូកា 23:49 - Khmer Christian Bible ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលព្រះយេស៊ូវស្គាល់ ព្រមទាំងស្ត្រីៗដែលមកតាមព្រះអង្គពីកាលីឡេបានឈរពីចម្ងាយ មើលហេតុការណ៍ទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលស្គាល់ព្រះអង្គ និងពួកស្រ្តីដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចម្ងាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលស្គាល់ទ្រង់ នឹងពួកស្រីៗដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។ អាល់គីតាប អ្នកជិតដិតនឹងអ៊ីសាទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមគាត់ តាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។ |
ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។
នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះសពព្រះអង្គ។
ហើយមានប្រជាជនច្រើនកុះករបានដើរតាមព្រះអង្គ មានទាំងពួកស្ដ្រីកំពុងកាន់ទុក្ខ និងកំពុងយំសោកសម្រាប់ព្រះអង្គផង។
ឯពួកស្ដ្រីដែលចេញមកពីស្រុកកាលីឡេជាមួយព្រះអង្គ បានដើរតាមទៅមើលផ្នូរ និងរបៀបដែលគេដាក់សពរបស់ព្រះអង្គ។
ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង