លូកា 22:64 - Khmer Christian Bible និងបានបិទមុខព្រះអង្គ ហើយសួរថា៖ «ទាយទៅមើល៍ តើអ្នកណាវាយឯង?» ព្រះគម្ពីរខ្មែរសាកល ហើយបិទព្រះភក្ត្រព្រះអង្គ ទាំងសួរថា៖ “ព្យាករមើល៍! តើនរណាវាយអ្នកឯង?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយខ្ទប់ព្រះនេត្រ ទះកំផ្លៀងព្រះអង្គ ដោយទូលថា៖ «ចូរទាយមើល តើអ្នកណាវាយឯង?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកក្រណាត់គ្របព្រះភ័ក្ត្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង អាល់គីតាប គេយកក្រណាត់គ្របមុខអ៊ីសាហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ |
អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង