ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ»
លូកា 22:56 - Khmer Christian Bible កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» ព្រះគម្ពីរខ្មែរសាកល មានបាវបម្រើស្រីម្នាក់ឃើញពេត្រុសកំពុងអង្គុយក្នុងពន្លឺភ្លើង ក៏សម្លឹងមើលគាត់ ហើយនិយាយថា៖ “ម្នាក់នេះក៏នៅជាមួយអ្នកនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សម្លឹងមើល ហើយនិយាយថា៖ «អ្នកនេះក៏នៅជាមួយគាត់នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស្រីបំរើម្នាក់ ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ អាល់គីតាប ស្ដ្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយនិយាយថា៖ «ម្នាក់នេះជាបក្សពួករបស់អ៊ីសា!»។ |
ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ»
តែព្រះយេស៊ូមានបន្ទូលថា៖ «បណ្ដោយតាមនាងទៅ ហេតុអ្វីក៏អ្នករាល់គ្នាបង្ករឿងឲ្យនាងពិបាកដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ
បន្ទាប់មក ព្រះអង្គដាក់ដៃលើភ្នែកគាត់ម្ដងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏បានជាឡើងវិញ ហើយគាត់មើលឃើញអ្វីៗយ៉ាងច្បាស់
ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។
ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!»