ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
លូកា 20:39 - Khmer Christian Bible ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់» ព្រះគម្ពីរខ្មែរសាកល ពួកគ្រូវិន័យខ្លះនិយាយថា៖ “លោកគ្រូ លោកនិយាយត្រូវហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពួកអាចារ្យខ្លះឆ្លើយឡើងថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអាចារ្យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ អាល់គីតាប ពួកតួនខ្លះជម្រាបអ៊ីសាថា៖ «តួនមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ |
ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?»