ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។
លូកា 18:6 - Khmer Christian Bible ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ «ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនេះនិយាយចុះ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖“ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលថា ចូរពិចារណាសេចក្ដី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ អាល់គីតាប អ៊ីសាជាអម្ចាស់មានប្រសាសន៍បន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ |
ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។
កាលបានឃើញស្ដ្រីនោះ ព្រះអម្ចាស់មានសេចក្ដីអាណិតអាសូរដល់នាង ក៏មានបន្ទូលទៅនាងថា៖ «ឈប់យំសោកទៀតទៅ»
រួចបានចាត់ពួកគេឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬក៏យើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?»
តើនោះមិនបានសេចក្ដីថា អ្នករាល់គ្នារាប់អានមនុស្សដោយរើសមុខក្នុងចំណោមអ្នករាល់គ្នា ហើយត្រលប់ជាអ្នកវិនិច្ឆ័យគេដោយគំនិតអាក្រក់របស់ខ្លួនទេឬ?