Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:5 - Khmer Christian Bible

5 ប៉ុន្ដែ​ដោយ​ព្រោះ​ស្ដ្រី​មេម៉ាយ​នេះ​ចេះ​តែ​មក​រំខាន​ខ្ញុំ​ ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យ​នាង​ម្ដង​ចុះ​ បើ​មិន​ដូច្នោះ​ទេ​ ខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​ចេះតែ​មក​មិន​ខាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ក៏ប៉ុន្តែ​ដោយសារ​ស្ត្រីមេម៉ាយ​នេះ​រំខាន​អញ អញ​នឹង​រកយុត្តិធម៌​ឲ្យ​នាង បើមិនដូច្នោះទេ នាង​ចេះតែ​មក​រហូតដល់​ធ្វើឲ្យ​អញ​ធុញទ្រាន់​!’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តែ​ព្រោះ​នាង​ចេះ​តែ​មក​រំខាន​ខ្ញុំ​ខ្លាំង​ឡើងៗ ខ្ញុំ​នឹង​ត្រូវ​ជំនុំ‌ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ថែម​ទៀត"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ គាត់​មុខ​ជា​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ដ្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។

សូមមើលជំពូក ចម្លង




លូកា 18:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​នឹង​នាង​មួយ​ម៉ាត់​ឡើយ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ទូល​សុំ​ព្រះអង្គ​ថា៖​ «សូម​ឲ្យ​នាង​ចេញ​ទៅ​ ព្រោះ​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ទោះបី​ជា​អ្នក​នោះ​មិន​ក្រោក​ឡើង​យក​អ្វី​ឲ្យ​គាត់​ ដោយព្រោះ​គាត់​ជា​សម្លាញ់​នឹង​គ្នា​ក៏​ដោយ​ ក៏​គង់តែ​អ្នក​នោះ​ក្រោក​ឡើង​យក​ឲ្យ​គាត់​តាម​សេចក្ដី​ត្រូវការ​ដោយ​ព្រោះ​ការ​ទទូច​សុំ​របស់​គាត់​ដែរ។​


នៅ​ក្នុង​ក្រុង​នោះ​ ក៏​មាន​ស្ដ្រី​មេម៉ាយ​ម្នាក់​ចេះតែ​មក​រក​គាត់​ទាំង​និយាយ​ថា​ សូម​លោក​រក​យុត្តិធម៌​ពី​គូ​វិវាទ​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ផង។​


ពួក​អ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖​ «ពូជពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ដល់​ខ្ញុំ​ផង!»។​


ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​ជា​អ្នកបម្រើ​ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​នោះ​ ខ្ញុំ​ខ្លួន​ឯង​បែរជា​ត្រូវ​បាន​បដិសេធ​ចោល​ទៅ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម