គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
លូកា 17:23 - Khmer Christian Bible ហើយពួកគេនឹងប្រាប់អ្នករាល់គ្នាថាមើល៍ នៅទីនេះ ឬមើល៍ នៅទីនោះ ចូរកុំចេញទៅក្រៅតាមពួកគេឲ្យសោះ ព្រះគម្ពីរខ្មែរសាកល គេនឹងប្រាប់អ្នករាល់គ្នាថា: ‘មើល៍! នៅទីនោះ!’ ឬថា: ‘មើល៍! នៅទីនេះ!’។ កុំចេញទៅ ឬទៅតាមគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងប្រាប់អ្នករាល់គ្នាថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះ" កុំឲ្យចេញទៅតាមគេឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេនឹងប្រាប់អ្នករាល់គ្នាថា មើល នៅទីនេះ ឬថា មើល នៅទីនោះ នោះកុំឲ្យចេញទៅតាមឡើយ អាល់គីតាប ពេលមានគេប្រាប់អ្នករាល់គ្នាថា “គាត់នៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ |
គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។