គឺមានកិច្ចការមួយដែលចាំបាច់ ឯម៉ារាវិញជ្រើសរើសចំណែកដ៏ល្អនោះហើយ មិនគួរដកយកពីនាងឡើយ»។
លូកា 11:1 - Khmer Christian Bible ថ្ងៃមួយ កាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ»។ ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: ព្រះយេស៊ូវកំពុងអធិស្ឋាននៅកន្លែងមួយ លុះចប់ហើយ មានម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង ដូចដែលយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបានអធិស្ឋាននៅកន្លែងមួយ ហើយក្រោយពីព្រះអង្គអធិស្ឋានចប់ សិស្សរបស់ព្រះអង្គម្នាក់ទូលថា៖ «ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនដល់សិស្សលោកផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ អាល់គីតាប មានមួយថ្ងៃ អ៊ីសាទូរអានៅកន្លែងមួយ។ កាលអ៊ីសាទូរអារួចហើយ មានសិស្សម្នាក់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមបង្រៀនយើងខ្ញុំឲ្យចេះទូរអា ដូចយ៉ះយ៉ាបានបង្រៀនសិស្សរបស់គាត់នោះផង»។ |
គឺមានកិច្ចការមួយដែលចាំបាច់ ឯម៉ារាវិញជ្រើសរើសចំណែកដ៏ល្អនោះហើយ មិនគួរដកយកពីនាងឡើយ»។
ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរនិយាយថា ឱ ព្រះវរបិតាអើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់។
នៅគ្រានោះ ព្រះអង្គបានយាងទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គបានចំណាយពេលពេញមួយយប់អធិស្ឋានទៅព្រះជាម្ចាស់
កាលបានឃើញស្ដ្រីនោះ ព្រះអម្ចាស់មានសេចក្ដីអាណិតអាសូរដល់នាង ក៏មានបន្ទូលទៅនាងថា៖ «ឈប់យំសោកទៀតទៅ»
រួចបានចាត់ពួកគេឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬក៏យើងត្រូវទន្ទឹងចាំព្រះមួយអង្គទៀត?»
នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?»
ប្រហែលជាប្រាំបីថ្ងៃក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះ ព្រះអង្គបាននាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំជាមួយដើម្បីអធិស្ឋាន។
កាលព្រះយេស៊ូគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានថ្វាយការអធិស្ឋាន និងការទូលអង្វរដោយសំឡេងខ្លាំងៗ ទាំងទឹកភ្នែកដល់ព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់បាន ហើយដោយព្រោះការគោរពកោតខ្លាចរបស់ព្រះអង្គ នោះព្រះជាម្ចាស់ក៏ឆ្លើយតបនឹងព្រះអង្គ។
រីឯអ្នករាល់គ្នាវិញ បងប្អូនជាទីស្រឡាញ់អើយ! ចូរស្អាងខ្លួនឡើងនៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចុះ