ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
លូកា 10:41 - Khmer Christian Bible ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលឆ្លើយទៅនាងថា៖ «ម៉ាថាអើយ! ម៉ាថា អ្នកព្រួយខ្វល់ខ្វាយពីកិច្ចការច្រើនម្ល៉េះ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអម្ចាស់មានបន្ទូលតបនឹងនាងថា៖“ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ អាល់គីតាប អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ |
ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
កាលពួកគេកំពុងធ្វើដំណើរទៅ ព្រះអង្គបានយាងចូលទៅក្នុងភូមិមួយ ហើយមានស្ដ្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ
ឯនាងម៉ាថាវិញកំពុងវក់វីនឹងការបម្រើជាច្រើន នាងក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមិនអើពើទេឬ ដែលប្អូនស្រីខ្ញុំទុកឲ្យខ្ញុំបម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំផង»
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែដោយសារតែសេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅក្រុងបេថានី ជាក្រុងរបស់នាងម៉ារា និងបងស្រីរបស់នាងឈ្មោះម៉ាថា
នៅទីនោះគេរៀបចំអាហារពេលល្ងាចសម្រាប់ព្រះអង្គ ហើយនាងម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារវិញ គាត់ក៏ជាម្នាក់នៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុអាហារជាមួយព្រះអង្គដែរ។
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង