បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
លូកា 10:11 - Khmer Christian Bible សូម្បីតែធូលីដីពីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងរលាស់ចេញឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែចូរដឹងការនេះចុះថា នគរព្រះជាម្ចាស់បានមកជិតបង្កើយហើយ។ ព្រះគម្ពីរខ្មែរសាកល ‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ អាល់គីតាប “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថានគររបស់អុលឡោះមកជិតបង្កើយហើយ”។ |
បើគ្មានអ្នកណាទទួល ឬស្ដាប់ពាក្យអ្នករាល់គ្នាទេ ពេលចេញពីផ្ទះ ឬក្រុងនោះ ចូររលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាចុះ
ឯកន្លែងណាដែលមិនទទួល ឬមិនស្ដាប់អ្នក ចូររលាស់ធូលីដីពីបាតជើងអ្នក ពេលចេញពីទីនោះ ទុកជាទីបន្ទាល់ដល់គេ»
ប៉ុន្ដែក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូល ហើយគេមិនទទួលអ្នករាល់គ្នា ពេលចេញទៅតាមផ្លូវនៃក្រុងនោះ ចូរអ្នករាល់គ្នានិយាយថា
ហើយចូរប្រោសពួកអ្នកជំងឺនៅក្រុងនោះឲ្យបានជាចុះ ព្រមទាំងប្រាប់ពួកគេថា នគរព្រះជាម្ចាស់បានមកជិតអ្នករាល់គ្នាហើយ។
ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
ដូច្នេះលោកប៉ូល និងលោកបារណាបាសក៏និយាយយ៉ាងក្លាហានថា៖ «យើងត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នាមុនគេ ប៉ុន្ដែដោយសារអ្នករាល់គ្នាបដិសេធ ហើយយល់ឃើញថា ខ្លួនមិនស័ក្ដិសមទទួលយកជីវិតអស់កល្បជានិច្ច ដូច្នេះ មើល៍ យើងបែរទៅរកសាសន៍ដទៃវិញ
ដូច្នេះពួកគាត់ក៏រលាស់ធូលីដីចេញពីជើងទាស់នឹងពួកគេ រួចបានធ្វើដំណើរទៅក្រុងអ៊ីកូនាម
ហើយគាត់បានថ្លែងអំពីជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃទៅឯជនជាតិមួយដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រឆាំង»។
តើបទគម្ពីរចែងយ៉ាងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯង គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។