ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយសុទ្ធតែចេញមកពីចិត្ដ
រ៉ូម 7:5 - Khmer Christian Bible ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់ ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្តែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្ដីស្លាប់ អាល់គីតាប ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានហ៊ូកុំជំរុញតណ្ហាអាក្រក់ផ្សេងៗ បានសំដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ |
ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយសុទ្ធតែចេញមកពីចិត្ដ
ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ
ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា
ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធ ដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយ ផ្ទុយទៅវិញ ត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ ទុកដូចជាបានរស់ពីស្លាប់ឡើងវិញ រួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ
ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះ គឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណា ឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។
នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់
ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់ តែអំណោយទានរបស់ព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
ប៉ុន្ដែខ្ញុំឃើញគោលការណ៍មួយទៀតនៅក្នុងអវយវៈទាំងឡាយក្នុងរូបកាយរបស់ខ្ញុំដែលកំពុងច្បាំងទាស់នឹងគោលការណ៍នៃគំនិតរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំត្រលប់ជាឈ្លើយរបស់គោលការណ៍នៃបាបដែលមានក្នុងអវយវៈទាំងឡាយរបស់ខ្ញុំ។
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។
អស់អ្នកដែលជារបស់ព្រះគ្រិស្ដយេស៊ូ ពួកគេបានឆ្កាងសាច់ឈាមជាមួយសេចក្តីប៉ងប្រាថ្នា ព្រមទាំងចំណង់តណ្ហាទាំងឡាយរួចហើយ
ដូច្នេះ ចូរចាំថាពីមុនអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកដែលហៅថាពួកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថាពួកមិនកាត់ស្បែក
កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ
ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ពេលសេចក្ដីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។
តើការទាស់ទែង និងជម្លោះក្នុងចំណោមអ្នករាល់គ្នាកើតមកពីណា? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ?
រីឯអស់អ្នកដែលប្រព្រឹត្ដបាប នោះក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។