ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។
រ៉ូម 4:21 - Khmer Christian Bible ហើយគាត់ជឿប្រាកដថា អ្វីដែលព្រះជាម្ចាស់បានសន្យា ព្រះអង្គក៏អាចធ្វើបានដែរ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងជឿអស់ពីចិត្តថា ព្រះអាចធ្វើអ្វីដែលព្រះអង្គបានសន្យា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន អាល់គីតាប ព្រោះគាត់ជឿប្រាកដក្នុងចិត្ដថា បើអុលឡោះសន្យាធ្វើអ្វី ទ្រង់ពិតជាមានអំណាចនឹងសម្រេចតាមបានមិនខាន។ |
ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។
មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង
ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។
តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចលើចៅហ្វាយរបស់គេទេតើ តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។
ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកអ្នកគ្រប់គ្រងក្ដី អ្វីៗនៅពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
ព្រះជាម្ចាស់អាចធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនឡើងដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានភាពគ្រប់គ្រាន់ជានិច្ច នៅក្នុងគ្រប់កិច្ចការទាំងអស់ ព្រមទាំងឲ្យអ្នករាល់គ្នាបានចម្រើនឡើងនៅក្នុងការល្អគ្រប់ជំពូក
ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។
គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។