ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 2:9 - Khmer Christian Bible

គ្រប់​ព្រលឹង​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ នឹង​មាន​សេចក្ដី​វេទនា​ និង​សេចក្ដី​ទុក្ខព្រួយ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទុក្ខវេទនា និង​ការលំបាក​នឹងមាន​ដល់​អស់ទាំង​ព្រលឹង​របស់​មនុស្ស​ដែល​ប្រព្រឹត្តការអាក្រក់ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្តី​វេទនា សេចក្តី​ទុក្ខ​ព្រួយ នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​សាសន៍​ក្រិក​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​សេចក្ដី​វេទនា នឹង​សេចក្ដី​លំបាក​នៅ​លើ​គ្រប់​ទាំង​ព្រលឹង​មនុស្ស​ណា ដែល​ប្រព្រឹត្ត​អាក្រក់ មាន​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង

សូមមើលជំពូក

អាល់គីតាប

ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា​បន្ទាប់​មក សាសន៍​ក្រិក!

សូមមើលជំពូក



រ៉ូម 2:9
35 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​


ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​


ពេល​ពួកគេ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​នៅ​ស្ងៀម​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​ការ​ប្រែចិត្ដ​ ដែល​នាំ​ទៅ‍​ឯ​ជីវិត​ដល់​សាសន៍​ដទៃ​ដែរ!»


ឱ​ បងប្អូន​ជា​កូនចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ និង​បងប្អូន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។​


ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​


គឺ​មុន​ដំបូង​ ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​ និង​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរ​មក​ឯ​ព្រះជាម្ចាស់​ ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការ​ប្រែចិត្ដ។​


បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​


ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​


គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​


ដូច្នេះ​ ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​គ្មាន​អ្វី​ខុស​គ្នា​ទេ​ ដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរ​ដល់​អស់​អ្នក​ដែល​អំពាវនាវ​រក​ព្រះអង្គ​


ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ នោះ​នឹង​បាន​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​សេចក្ដី​សុខសាន្ដ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក។​


តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​


គឺ​យើង​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ គឺ​ពី​ចំណោម​សាសន៍​ដទៃ​ដែរ។​


ដូច្នេះ​ ដោយ​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ត្រលប់​ជា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ នោះ​គ្មាន​ជនជាតិ​យូដា​ គ្មាន​ជនជាតិ​ក្រេក​ គ្មាន​បាវបម្រើ​ គ្មាន​អ្នក​មាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស​ គ្មាន​ស្រី​ទៀត​ដែរ​


នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​


ដ្បិត​នេះ​ជា​សេចក្ដីសុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួកអ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​វិញ​


ដ្បិត​ពេល​វេលា​ជំនុំជម្រះ​ត្រូវ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះជាម្ចាស់​ ហើយ​បើ​ការ​ជំនុំជម្រះ​ចាប់ផ្ដើម​ពី​យើង​មុន​គេ​នោះ​ តើ​ទី​បញ្ចប់​របស់​ពួកអ្នក​មិនជឿ​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ទៅ​ជា​យ៉ាង​ណា​វិញ?​