រ៉ូម 2:18 - Khmer Christian Bible ស្គាល់បំណងរបស់ព្រះជាម្ចាស់ ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងស្គាល់បំណងព្រះហឫទ័យ ហើយដឹងខុសដឹងត្រូវដោយទទួលការអប់រំពីក្រឹត្យវិន័យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្ដីល្អ ដោយបានរៀនតាមក្រិត្យវិន័យ អាល់គីតាប អ្នកស្គាល់បំណងរបស់អុលឡោះ និងបានទទួលការអប់រំពីហ៊ូកុំ ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ |
ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។
ដូច្នេះបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយធ្វើតាម នោះអ្នករាល់គ្នាមានពរហើយ
ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។
ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត
នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
រីឯអាហាររឹងសម្រាប់មនុស្សពេញវ័យដែលធ្លាប់បានបង្វឹកប្រាជ្ញាញាណរបស់ខ្លួនឲ្យចេះវែកញែកការល្អ និងការអាក្រក់។
ដូច្នេះ អ្នកណាដែលដឹងអំពើល្អដែលគួរធ្វើ ប៉ុន្ដែមិនព្រមធ្វើ អ្នកនោះមានបាបហើយ។