បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។
រ៉ូម 2:10 - Khmer Christian Bible ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដល្អ នោះនឹងបានសេចក្ដីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ដ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក។ ព្រះគម្ពីរខ្មែរសាកល រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្តនឹងមានដល់អស់អ្នកដែលប្រព្រឹត្តការល្អ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង អាល់គីតាប រីឯសិរីរុងរឿង កិត្ដិយស និងសេចក្ដីសុខសាន្ដ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! |
បើផ្ទះនោះស័ក្តិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមានដល់ផ្ទះនោះចុះ តែបើផ្ទះនោះមិនស័ក្តិសមទេ ចូរឲ្យសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នាវិញ។
ដើម្បីបំភ្លឺដល់អស់អ្នកដែលនៅក្នុងសេចក្ដីងងឹត និងអស់អ្នកដែលអង្គុយក្រោមស្រមោលនៃសេចក្ដីស្លាប់ ហើយដើម្បីនាំជើងយើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ដ»។
បាវបម្រើទាំងនោះមានពរហើយ នៅពេលដែលចៅហ្វាយត្រលប់មកវិញ ហើយឃើញពួកគេកំពុងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងរៀបចំខ្លួនដោយឲ្យពួកគេអង្គុយនៅតុ ហើយគាត់ក៏មកក្បែរបម្រើពួកគេវិញ
ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ
រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។
គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។
ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសង្ឃឹមបំពេញអ្នករាល់គ្នាដោយអំណរគ្រប់បែបយ៉ាង និងសេចក្ដីសុខសាន្តតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមហូរហៀរដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។
តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ?
ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
នោះសេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់ដែលវិសេសលើសអស់ទាំងគំនិតរបស់មនុស្សនឹងការពារចិត្ដគំនិតរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូ។
សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដ
អ្នកឃើញថា ជំនឿគួបផ្សំជាមួយការប្រព្រឹត្ដិរបស់គាត់ ហើយដោយសារការប្រព្រឹត្ដិរបស់គាត់បានធ្វើឲ្យជំនឿគ្រប់លក្ខណ៍
ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់មានប្រាជ្ញា និងចំណេះដឹង ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្ដិរបស់ខ្លួនតាមរយៈកិរិយាល្អដោយចិត្ដស្លូតបូតប្រកបដោយប្រាជ្ញាចុះ
ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
ដ្បិតនៅពេលមេអ្នកគង្វាលបង្ហាញខ្លួន អ្នករាល់គ្នានឹងទទួលបានមកុដនៃសិរីរុងរឿង ដែលមិនសាបសូន្យឡើយ។