អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
រ៉ូម 15:7 - Khmer Christian Bible ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដូចជាព្រះគ្រិស្ដបានទទួលអ្នករាល់គ្នាដែរចុះ ដើម្បីជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ចូរទទួលគ្នាទៅវិញទៅមក ដូចដែលព្រះគ្រីស្ទបានទទួលអ្នករាល់គ្នាដែរ ដើម្បីជាសិរីរុងរឿងដល់ព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យដូចព្រះគ្រិស្តទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។ អាល់គីតាប ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចអាល់ម៉ាហ្សៀសទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ |
អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
អស់អ្នកដែលព្រះវរបិតាប្រទានឲ្យខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលឡើយ
និងឲ្យសាសន៍ដទៃថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះអង្គ ដូចមានសេចក្ដីចែងទុកថា៖ «ដោយហេតុនេះបានជាខ្ញុំសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំច្រៀងសរសើរព្រះនាមព្រះអង្គ»។
តាមរយៈព្រះអង្គ ដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយមានអំណរចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ដើម្បីឲ្យយើងដែលជាអ្នកមានសង្ឃឹមនៅក្នុងព្រះគ្រិស្ដមុនគេបានសរសើរសិរីរុងរឿងរបស់ព្រះអង្គ។
ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធមានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា
ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ