Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:7 - ព្រះគម្ពីរខ្មែរសាកល

7 ដោយហេតុនេះ ចូរ​ទទួល​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​គ្រីស្ទ​បាន​ទទួល​អ្នករាល់គ្នា​ដែរ ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ ចូរ​ទទួល​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះគ្រិស្ដ​បាន​ទទួល​អ្នក​រាល់គ្នា​ដែរ​ចុះ​ ដើម្បី​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដូច​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​ជា​សិរីល្អ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​ដូច​ព្រះ‌គ្រិស្ត​ទទួល​បងប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ឲ្យ​បាន​ដូច​អាល់ម៉ា‌ហ្សៀស​ទទួល​បង​ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




រ៉ូម 15:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ មិនមែន​ទទួល​ខ្ញុំ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ”។


ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ក៏​រអ៊ូរទាំ​ថា៖ “អ្នកនេះ​ទទួល​មនុស្សបាប ហើយ​ហូបជាមួយ​ពួកគេ​ទៀតផង”។


ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ដ្បិត​អ្នក​ដែល​តូចជាង​ក្នុងចំណោម​អ្នកទាំងអស់គ្នា អ្នកនោះ​គឺ​អ្នកធំ”។


“ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។


អស់អ្នក​ដែល​ព្រះ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ នឹង​មករក​ខ្ញុំ ហើយ​អ្នក​ដែល​មករក​ខ្ញុំ ខ្ញុំ​មិន​បោះបង់ចោលជាដាច់ខាត


ព្រមទាំង​ដើម្បីឲ្យ​សាសន៍ដទៃ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយព្រោះ​សេចក្ដីមេត្តា​របស់ព្រះអង្គ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ហេតុនេះហើយបានជា​ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ”។


តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។


ដើម្បីឲ្យ​យើង​ដែល​សង្ឃឹមជាមុន​លើ​ព្រះ​គ្រីស្ទ នាំមក​នូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។


ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី


ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម