ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់ នោះគាត់មុខជាមានហេតុផលដើម្បីអួតអាង ប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ
រ៉ូម 15:17 - Khmer Christian Bible ដូច្នេះ នៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំមានមោទនភាពក្នុងព្រះគ្រីស្ទយេស៊ូវ ចំពោះកិច្ចការដែលខ្ញុំធ្វើដើម្បីព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្តយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្ដីទាំងប៉ុន្មានខាងឯព្រះ អាល់គីតាប ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ចំពោះកិច្ចការដែលខ្ញុំបានធ្វើជូនអុលឡោះ |
ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់ នោះគាត់មុខជាមានហេតុផលដើម្បីអួតអាង ប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ
ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់
ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដោយក្លាហាន ហើយមានមោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ
ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប