ពេលអ្នកទាំងនោះកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែលខ្ញុំហៅពួកគេឲ្យធ្វើ»
រ៉ូម 15:16 - Khmer Christian Bible គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឲ្យបម្រើព្រះគ្រិស្តយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។ អាល់គីតាប ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។ |
ពេលអ្នកទាំងនោះកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែលខ្ញុំហៅពួកគេឲ្យធ្វើ»
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
ឥឡូវនេះ ខ្ញុំសូមប្រគល់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចស្អាង និងប្រទានមរតកដល់អ្នកទាំងអស់គ្នាជាមួយអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ
ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។
ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមកជាមួយព្រះពរដ៏ហូរហៀររបស់ព្រះគ្រិស្ដ។
ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
ដូច្នេះ តើលោកអ័ប៉ុឡូសជាអ្វី? ហើយលោកប៉ូលជាអ្វី? គឺជាអ្នកបម្រើ ដែលនាំឲ្យអ្នករាល់គ្នាជឿ ហើយម្នាក់ៗធ្វើតាមដែលព្រះអម្ចាស់ប្រទានឲ្យ។
ដូច្នេះ ចូរឲ្យមនុស្សរាប់យើងទុកដូចជាអ្នកបម្រើរបស់ព្រះគ្រិស្ដ និងជាអ្នកមើលខុសត្រូវលើសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់
ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
ហេតុនេះយើងជាទូតរបស់ព្រះគ្រិស្ដហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ
ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។
ដូច្នេះ ដែលព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើកិច្ចការដ៏មានអំណាចក្នុងចំណោមអ្នករាល់គ្នា តើដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាកំពុងត្រូវបានសង់ឡើងជាមួយគ្នាឲ្យទៅជាដំណាក់របស់ព្រះជាម្ចាស់នៅក្នុងព្រះវិញ្ញាណ។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ
ដ្បិតខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងទាំងហូរហៀរទៀតផង។ ខ្ញុំបានទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈលោកអេប៉ាប្រូឌីត គឺជាតង្វាយដ៏សែនក្រអូប ជាយញ្ញបូជាដែលព្រះជាម្ចាស់ទទួលយកទាំងសព្វព្រះហឫទ័យ។
គឺដូចដែលអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ក្រោយពេលដែលយើងរងទុក្ខលំបាក និងត្រូវគេប្រមាថនៅក្រុងភីលីពរួចមក នោះយើងមានសេចក្ដីក្លាហាននៅក្នុងព្រះជាម្ចាស់របស់យើង ដើម្បីប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះអង្គ ទោះបីមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។
បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និងជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។
ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង
កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
ពួកគេបានទទួលការបើកសំដែងអំពីសេចក្ដីទាំងនោះ មិនមែនសម្រាប់ពួកគេទេ គឺសម្រាប់បម្រើអ្នករាល់គ្នាវិញ ជាសេចក្ដីដែលពួកអ្នកប្រកាសដំណឹងល្អបានប្រកាសប្រាប់អ្នករាល់គ្នានៅពេលឥឡូវនេះដោយសារព្រះវិញ្ញាណបរិសុទ្ធដែលបានចាត់មកពីស្ថានសួគ៌ ហើយពួកទេវតាក៏ប្រាថ្នាចង់ឃើញសេចក្ដីទាំងនោះដែរ។
អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ