ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង
រ៉ូម 13:9 - Khmer Christian Bible ព្រោះបញ្ញត្ដិដែលថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់ ព្រមទាំងបញ្ញត្ដិផ្សេងទៀតបើមាន គឺត្រូវបានសង្ខេបដូចនេះថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង។ ព្រះគម្ពីរខ្មែរសាកល ដ្បិតបទបញ្ជាដែលថា: “កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចកុំលោភលន់” ព្រមទាំងបទបញ្ជាឯទៀតៗ ក៏សរុបមកក្នុងពាក្យនេះថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះឱវាទដែលចែងថា៖ «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់» ហើយបទបញ្ជាណាឯទៀតក៏ដោយ សរុបមកក្នុងពាក្យតែមួយនេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» ព្រមទាំងមានបទបញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថា: «ចូរស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះបទដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ» ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯង ដែលថា «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» អាល់គីតាប ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្ដអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្ដលោភលន់»។ |
ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង
អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក»
រីឯបញ្ញត្ដិទីពីរគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក គ្មានបញ្ញត្ដិណាធំជាងបញ្ញត្ដិទាំងពីរនេះទៀតទេ»
គាត់ក៏ទូលថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក»។
អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក»
បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ