ដូច្នេះ អ្នកណាប្រឆាំងនឹងរដ្ឋអំណាច អ្នកនោះក៏ប្រឆាំងបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកប្រឆាំងទាំងនោះនឹងនាំឲ្យខ្លួនឯងជាប់ទោស
រ៉ូម 13:3 - Khmer Christian Bible ដ្បិតអ្នកធ្វើល្អមិនខ្លាចអ្នកគ្រប់គ្រងឡើយ ផ្ទុយទៅវិញ មានតែអ្នកធ្វើអាក្រក់ប៉ុណ្ណោះ ដូច្នេះ បើអ្នកមិនចង់ខ្លាចរដ្ឋអំណាចទេ ចូរធ្វើល្អចុះ នោះអ្នកគ្រប់គ្រងនឹងសរសើរអ្នកមិនខាន ព្រះគម្ពីរខ្មែរសាកល ជាការពិត មេគ្រប់គ្រងមិនមែនជាសេចក្ដីគួរខ្លាចដល់អំពើល្អទេ គឺជាសេចក្ដីគួរខ្លាចដល់អំពើអាក្រក់វិញ។ តើអ្នកមិនចង់ខ្លាចរដ្ឋអំណាចឬ? ចូរធ្វើល្អចុះ នោះអ្នកនឹងទទួលការសរសើរពីរដ្ឋអំណាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្ដីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្ដីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ អាល់គីតាប អ្នកប្រព្រឹត្ដអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្ដអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្ដអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន |
ដូច្នេះ អ្នកណាប្រឆាំងនឹងរដ្ឋអំណាច អ្នកនោះក៏ប្រឆាំងបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកប្រឆាំងទាំងនោះនឹងនាំឲ្យខ្លួនឯងជាប់ទោស
ព្រោះគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់សម្រាប់ជាការល្អដល់អ្នក ប៉ុន្ដែបើអ្នកធ្វើអាក្រក់ ចូរភ័យខ្លាចចុះ ដ្បិតគេមិនមែនស្ពាយដាវឥតប្រយោជន៍ទេ គេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ហើយជាអ្នកតបស្នងតាមសេចក្ដីក្រោធដល់អស់អ្នកដែលធ្វើអាក្រក់