ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
រ៉ូម 11:8 - Khmer Christian Bible ដូចមានសេចក្ដីចែងទុកថា៖ «ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់ និងភ្នែកដែលមើលមិនឃើញ ហើយត្រចៀកដែលស្ដាប់មិនឮដល់ពួកគេរហូតមកដល់សព្វថ្ងៃនេះ»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកថា: “ព្រះបានប្រទានដល់ពួកគេនូវវិញ្ញាណនៃការលង់លក់ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្ដាប់មិនឮ រហូតដល់សព្វថ្ងៃ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្ដីចែងទុកមកថា៖ «ព្រះបានប្រទានឲ្យគេមានវិញ្ញាណស្ពឹក មានភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ រហូតមកដល់សព្វថ្ងៃនេះ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ នឹងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ» អាល់គីតាប ដូចមានចែងទុកមកថាៈ «អុលឡោះធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់ សព្វថ្ងៃនេះ»។ |
ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ