ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា
រ៉ូម 11:29 - Khmer Christian Bible ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ព្រះគម្ពីរខ្មែរសាកល ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះមិនអាចដកហូតវិញបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះ នោះមិនប្រែប្រួលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ អាល់គីតាប កាលណាអុលឡោះប្រទានអំណោយទានហើយ អុលឡោះមិនដកហូតវិញទេ ហើយកាលណាអុលឡោះត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។ |
ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា
យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ
ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ
ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធមានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា
ដូច្នេះ ខ្ញុំជាអ្នកទោសក្នុងព្រះអម្ចាស់ សូមដាស់តឿនអ្នករាល់គ្នាឲ្យរស់នៅស័ក្តិសមនឹងការត្រាស់ហៅដែលអ្នករាល់គ្នាបានទទួល
មានរូបកាយតែមួយ ព្រះវិញ្ញាណតែមួយ ដូចដែលអ្នករាល់គ្នាបានទទួលការត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយនោះដែរ
ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច សូមឲ្យព្រះជាម្ចាស់របស់យើងរាប់អ្នករាល់គ្នាជាស័ក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយឲ្យព្រះអង្គសម្រេចគ្រប់ទាំងបំណងល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយអំណាចរបស់ព្រះអង្គ
ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ
ដូច្នេះ ឱបងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃដែលយើងបានប្រកាសថាយើងជឿនោះចុះ
តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ