ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក
យ៉ូហាន 9:19 - Khmer Christian Bible សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?» ព្រះគម្ពីរខ្មែរសាកល សួរថា៖ “តើអ្នកនេះជាកូនរបស់ពួកអ្នក ដែលពួកអ្នកនិយាយថាបានកើតមកខ្វាក់ភ្នែកមែនទេ? ចុះឥឡូវនេះ តើអ្នកនេះបានមើលឃើញយ៉ាងដូចម្ដេច?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ អាល់គីតាប គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ |
ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក
ឪពុកម្តាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថា នេះជាកូនប្រុសរបស់យើង ហើយវាពិតជាខ្វាក់ពីកំណើតមែន!
ពួកគេចំណាំបានថា គាត់ជាអ្នកដែលបានអង្គុយសុំទាននៅខ្លោងទ្វារលំអនៃព្រះវិហារ នោះពួកគេក៏នឹកអស្ចារ្យ ហើយស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដល់គាត់។
ព្រមទាំងឃើញបុរសដែលបានជានោះកំពុងឈរជាមួយគាត់ទាំងពីរនាក់ទៀត នោះពួកគេគ្មានអ្វីឆ្លើយតបបានឡើយ។