Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:19 - ព្រះគម្ពីរខ្មែរសាកល

19 សួរ​ថា៖ “តើ​អ្នកនេះ​ជា​កូន​របស់ពួកអ្នក ដែល​ពួកអ្នក​និយាយ​ថា​បាន​កើតមក​ខ្វាក់ភ្នែក​មែនទេ​? ចុះ​ឥឡូវនេះ តើ​អ្នកនេះ​បាន​មើលឃើញ​យ៉ាងដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 សួរ​ថា៖​ «តើ​អ្នក​នេះ​ជា​កូន​ប្រុស​របស់​ពួកអ្នក​ ដែល​ពួកអ្នក​បាន​ប្រាប់​ថា​ ខ្វាក់​ភ្នែក​ពី​កំណើត​ឬ​ ចុះ​ឥឡូវ​នេះ​ ដូចម្ដេច​បាន​ជា​គាត់​មើល​ឃើញ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​មែន​ឬ? ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​គាត់​ភ្លឺ​ឡើង​វិញ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកយូដា​មិន​ជឿ​ថា ពីមុន​គាត់​ខ្វាក់ភ្នែក ហើយ​បាន​មើលឃើញវិញ​ទេ ទាល់តែ​ហៅ​ឪពុកម្ដាយ​របស់​បុរស​ដែល​មើលឃើញ​នោះ​មក


ឪពុកម្ដាយ​របស់​គាត់​ឆ្លើយ​ថា៖ “យើងខ្ញុំ​ដឹង​ថា នេះ​ជា​កូន​របស់យើងខ្ញុំ​ដែល​កើតមក​ខ្វាក់ភ្នែក​មែន​។


ពួកគេ​ក៏​មើល​គាត់​ស្គាល់ ថា​គាត់​ជា​ម្នាក់​ដែល​អង្គុយ​សុំទាន​នៅ​ទ្វារ​សោភ័ណ​នៃ​ព្រះវិហារ នោះ​ពួកគេ​ក៏​ពេញ​ដោយ​ភាពភ្ញាក់ផ្អើល និង​ភាពស្ញប់ស្ញែង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​គាត់​។


ព្រមទាំង​ឃើញ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​កំពុង​ឈរ​ជាមួយ​អ្នកទាំងពីរ​ផង ពួកគេ​ក៏​គ្មានពាក្យតបតសោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម