លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
យ៉ូហាន 7:45 - Khmer Christian Bible នៅពេលនោះ ពួកឆ្មាំព្រះវិហារក៏វិលត្រលប់មកឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ី ហើយអ្នកទាំងនោះក៏សួរពួកឆ្មាំថា៖ «តើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនចាប់អ្នកនោះមក?» ព្រះគម្ពីរខ្មែរសាកល ពួកតម្រួតមករកពួកនាយកបូជាចារ្យ និងពួកផារិស៊ីវិញ។ អ្នកទាំងនោះក៏សួរពួកតម្រួតថា៖ “ហេតុអ្វីបានជាមិននាំអ្នកនោះមក?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក អាល់គីតាប កងរក្សាម៉ាស្ជិទវិលទៅជួបពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីវិញ អ្នកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ |
លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ បានទៅប្រាប់ពួកអ្នកខាងគណៈផារិស៊ី អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ។
ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។
ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។
ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។