ពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមិនមែនជាមនុស្សដែលគេរកសម្លាប់ទេឬ?
យ៉ូហាន 7:24 - Khmer Christian Bible ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។ ព្រះគម្ពីរខ្មែរសាកល កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំជំនុំជម្រះតាមការមើលឃើញខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្ដីសុចរិតវិញ។ អាល់គីតាប កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។ |
ពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមិនមែនជាមនុស្សដែលគេរកសម្លាប់ទេឬ?
អ្នករាល់គ្នាមើលអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ បើអ្នកណាជឿជាក់ថា ខ្លួនជារបស់ព្រះគ្រិស្ដ ចូរឲ្យអ្នកនោះគិតពីសេចក្ដីនេះដោយខ្លួនឯងម្ដងទៀតចុះថា យើងក៏ជារបស់ព្រះគ្រិស្ដដូចគេដែរ។
បងប្អូនរបស់ខ្ញុំអើយ! ត្រូវមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងដែលប្រកបដោយសិរីរុងរឿង ដោយមិនមានសេចក្ដីលំអៀងឡើយ
តើនោះមិនបានសេចក្ដីថា អ្នករាល់គ្នារាប់អានមនុស្សដោយរើសមុខក្នុងចំណោមអ្នករាល់គ្នា ហើយត្រលប់ជាអ្នកវិនិច្ឆ័យគេដោយគំនិតអាក្រក់របស់ខ្លួនទេឬ?
ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីលំអៀង នោះអ្នករាល់គ្នាប្រព្រឹត្ដបាប ហើយក្រឹត្យវិន័យក៏បង្ហាញថាអ្នករាល់គ្នាជាអ្នកល្មើសក្រឹត្យវិន័យដែរ។