ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 5:18 - Khmer Christian Bible

ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​ចង់​សម្លាប់​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ព្រះអង្គ​មិន​គ្រាន់​តែ​ល្មើស​វិន័យ​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហៅ​ព្រះជាម្ចាស់​ថា​ជា​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​ទៀត​ គឺ​ព្រះអង្គ​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​ពួកយូដា​កាន់តែ​ចង់​ធ្វើគុត​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​មិនគ្រាន់តែ​ល្មើស​នឹង​ថ្ងៃសប្ប័ទ​ប៉ុណ្ណោះទេ គឺថែមទាំង​ហៅ​ព្រះ​ថា​ជា​បិតា​របស់ខ្លួន​ទៀតផង ដោយ​លើក​អង្គទ្រង់​ស្មើ​នឹង​ព្រះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ហេតុ​នេះ ពួក​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ​រឹត​តែ​ខ្លាំង​ឡើង ព្រោះ​ព្រះ‌អង្គ​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ហៅ​ព្រះ​ថា ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ឮ​ព្រះ‌បន្ទូល​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះអង្គ​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​ព្រះអង្គ​មិន​បាន​គោរព​តាម​វិន័យ*សម្រាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះអង្គ​ផ្ទាល់​ថែម​ទៀត ព្រះអង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ហេតុ​ពាក្យ​នោះ បាន​ជា​ពួក​សាសន៍​យូដា គេ​រក​សំឡាប់​ទ្រង់​រឹត‌តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​តែ​ប៉ុណ្ណោះ គឺ​បាន​ទាំង​ហៅ​ព្រះ​ថា​ជា​ព្រះវរ‌បិតា​នៃ​ទ្រង់​ថែម​ទៀត ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ផង។

សូមមើលជំពូក

អាល់គីតាប

កាល​ឮ​ប្រសាសន៍​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​សម្លាប់​អ៊ីសា​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​អ៊ីសា​មិន​បាន​គោរព​តាម​ហ៊ូកុំ សម្រាប់​ថ្ងៃ​ជំអាត់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​អ៊ីសា​មាន​ប្រសាសន៍​ថា អុលឡោះ​ជា​បិតា​របស់​គាត់​ផ្ទាល់​ថែម​ទៀត អ៊ីសា​លើក​ខ្លួន​ឡើង​ស្មើ​នឹង​អុលឡោះ។

សូមមើលជំពូក



យ៉ូហាន 5:18
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​


កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​


ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​


ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ ហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ​ ហើយ​តាំង​ទី​លំនៅ​នៅ​ជាមួយ​អ្នក​នោះ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ភីលីព​អើយ!​ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​យូរ​ហើយ​ តើ​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ?​ អ្នកណា​ឃើញ​ខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតា​ដែរ​ ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ដូច្នេះ?​


ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​


បុរស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា​ អ្នក​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​ គឺ​ព្រះយេស៊ូ។​


ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះយេស៊ូ​ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។​


ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ព្រះរាជ​បុត្រា​ ដូចជា​គោរព​ព្រះ​វរ​បិតា​ដែរ។​ អ្នកណា​ដែល​មិន​គោរព​ព្រះរាជ​បុត្រា​ នោះ​ក៏​មិន​គោរព​ព្រះ​វរ​បិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ដែរ។​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​


ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​


ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ​ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ​


បន្ទាប់​មក​ ទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូច​ជា​កែវ​ចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​


គ្រប់​ទាំង​បណ្ដាសា​លែង​មាន​នៅ​ក្នុង​ក្រុង​នោះ​ទៀត​ហើយ​ គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុង​នោះ​ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ។​