ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:9 - Khmer Christian Bible

ស្ត្រី​ជនជាតិ​សាម៉ារី​នោះ​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ជា​ជនជាតិ​យូដា​ ម្តេច​ក៏​លោក​សុំ​ទឹក​ពី​ខ្ញុំ​ ដែល​ជា​ស្ត្រី​ជនជាតិ​សាម៉ារី​ដូច្នេះ?»​ (ដ្បិត​ជនជាតិ​យូដា​ មិន​រាប់​អាន​ជនជាតិ​សាម៉ារី​ទេ)​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្ត្រី​ជនជាតិសាម៉ារី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោក​ជា​ជនជាតិយូដា ម្ដេចក៏​សុំ​ផឹក​ពី​ខ្ញុំ​ដែល​ជា​ស្ត្រី​ជនជាតិសាម៉ារី​ដូច្នេះ​?”។ ដ្បិត​ជនជាតិយូដា​មិន​សេពគប់​ជាមួយ​ជនជាតិសាម៉ារី​ទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)

សូមមើលជំពូក

អាល់គីតាប

ស្ដ្រី​សាម៉ារី​សួរ​អ៊ីសា​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ ជា​ស្ដ្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។

សូមមើលជំពូក



យ៉ូហាន 4:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​យេស៊ូ​បាន​ចាត់​សាវក​ទាំង​ដប់​ពីរ​នេះ​ឲ្យ​ចេញ​ទៅ​ដោយ​បង្គាប់​ថា៖​ «ចូរ​កុំ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ​ ហើយ​កុំ​ចូល​ក្នុង​ក្រុង​ពួក​សាម៉ារី​


ប៉ុន្ដែ​ជនជាតិ​សាម៉ារី​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ ពេល​គាត់​ឃើញ​បុរស​នោះ​ ក៏​មាន​សេចក្ដី​អាណិត​អាសូរ​


ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មក​ដល់​ គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដូច្នេះ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា​ ព្រះអង្គ​រក​អ្វី​ ឬ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ជាមួយ​នាង​ទេ។​


ពួក​ជនជាតិ​យូដា​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬ​អី​ថា​ អ្នក​ជា​ជនជាតិ​សាម៉ារី​ ហើយ​មាន​អារក្ស​ចូល?»​


ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​


ពេល​នោះ​ លោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ ឬ​សួរ​សុខទុក្ខ​សាសន៍​ដទៃ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​ មិន​ត្រូវ​ថា​អ្នកណា​ម្នាក់​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ។​


ដូច្នេះ​ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។​