ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ
យ៉ូហាន 4:45 - Khmer Christian Bible ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ នោះពួកអ្នកស្រុកកាលីឡេបានទទួលព្រះអង្គ ព្រោះពួកគេបានឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅក្រុងយេរូសាឡិមក្នុងពិធីបុណ្យ ដ្បិតពួកគេបានទៅក្នុងពិធីបុណ្យនោះដែរ។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងមកដល់កាលីឡេ អ្នកកាលីឡេក៏ទទួលព្រះអង្គ ដោយសារឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅយេរូសាឡិមក្នុងអំឡុងពេលពិធីបុណ្យ ពីព្រោះពួកគេបានទៅពិធីបុណ្យនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ ពួកអ្នកនៅស្រុកក៏ទទួលព្រះអង្គ ព្រោះគេបានឃើញអស់ទាំងការដែលព្រះអង្គបានធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ដ្បិតគេក៏បានទៅបុណ្យនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសម្តែងក្នុងឱកាសពិធីបុណ្យចម្លង*នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។ អាល់គីតាប លុះអ៊ីសាទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលគាត់ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលអ៊ីសាបានសំដែង ក្នុងឱកាសពិធីបុណ្យរំលងនៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ |
ក្នុងពេលតែមួយនោះ មានអ្នកខ្លះបានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ
ពេលព្រះយេស៊ូត្រលប់មកវិញ មនុស្សច្រើនកុះករបានស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ ដ្បិតពួកគេគ្រប់គ្នាបានទន្ទឹងចាំព្រះអង្គ
ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។
កាលព្រះអង្គគង់ក្នុងក្រុងយេរូសាឡិមនាពេលបុណ្យរំលង នោះមានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើ។
គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
នេះជាទីសំគាល់អស្ចារ្យទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រលប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។