កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
យ៉ូហាន 4:34 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អាហាររបស់ខ្ញុំ គឺការធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គសម្រេច ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឲ្យបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។ |
កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲុ្យយើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យខ្ញុំធ្វើដែរ
បន្ទាប់មកព្រះយេស៊ូបានដឹងថា ការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!»
ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារសម្រាប់បរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។
ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំមាននោះវិសេសជាងសេចក្ដីបន្ទាល់របស់លោកយ៉ូហាន រីឯកិច្ចការទាំងប៉ុន្មានដែលខ្ញុំកំពុងធ្វើនេះ បានធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកមែន ដ្បិតព្រះវរបិតាបានប្រគល់កិច្ចការទាំងប៉ុន្មានឲ្យខ្ញុំធ្វើបង្ហើយ
រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិតឲ្យ មនុស្សលោក»
ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងធ្វើអ្វីដែលសព្វព្រះឫទ័យព្រះអង្គ»។
ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថា អ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរ ដើម្បីជួយអ្នកទន់ខ្សោយ ព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ដែលព្រះអង្គបានមានបន្ទូលថា ការដែលឲ្យ មានពរច្រើនជាងការដែលទទួល»។
ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។